នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៥រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍

16-07-2025 15:33

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិក្រសួងមហាផ្ទៃ ចំនួន២៥រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឱ្យចូលនិវត្តន៍នេះ មានថ្នាក់នាយឧត្តមសេនីយ៍ ចំនួន១នាក់, ឧត្តមសេនីយ៍ឯក ចំនួន ២រូប, ឧត្តមសេនីយ៍ទោ ចំនួន១០រូប និងឧត្តមសេនីយ៍ត្រី ចំនួន១២រូប>>>>>>>>>>>>>>>>>>>>>>