សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កម្ពុជាមិនបានទាត់ចោលយន្តការទ្វេភាគីជាមួយថៃឡើយ លែកលែងតំបន់ចំនួន៤ ត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (Video inside)
14-07-2025 12:14
(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនបានទាត់ចោលនូវយន្តការចរចាជាទ្វេភាគីជាមួយប្រទេសថៃ ឡើយពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ លើកលែងតែប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ គឺត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ការញ្ជាក់ជំហរបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។