ប្រមុខការពារជាតិអ៉ីស្រាអែល៖ អ៉ីស្រាអែល នឹងវាយប្រហារអ៉ីរ៉ង់ជាថ្មី បើរងការគំរាមកំហែង

10-07-2025 13:34

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគំរាមថាអ៉ីស្រាអែលនឹងបើកការវាយប្រហារលើអ៉ីរ៉ង់សាជាថ្មី ប្រសិនបើរងការគំរាមកំហែងពីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Israel Katz ធ្វើការព្រមានបែបនេះនៅឯពិធីបញ្ចប់ការសិក្សាមួយរបស់និស្សិតជាទាហានទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា «អាវុធរបស់អ៉ីស្រាអែលនឹងហោះទៅរកពួកអ្នកនៅក្នុងទីក្រុងតេហេរ៉ង់ Tabriz Isfahan និងនៅទីណាក៏ដោយ បើពួកអ្នកហ៊ានគំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់អ៉ីស្រាអែល។ ប្រសិនបើយើងត្រូវបង្ខំឱ្យបើកការវាយប្រហារជាថ្មី នោះយើងនឹងធ្វើវាឱ្យចាស់ដៃជាទីបំផុត»