រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការគម្រោង ស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅថ្ងៃទី៩ ខាងមុខនេះ
11-07-2025 13:19
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើពិធីបើកដំណើរការគម្រោងស្តីពី៖ «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ពិធីនេះ នឹងធ្វើឡើងចាប់ពីម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី។ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនចំនួន៥រូបទៀត ដែលសុទ្ធសឹងតែជាអ្នកជំនាញប្រវត្តិសាស្រ្ត និងសិលាចារឹកភាសាសំស្ត្រឹត។
ពិធីបើកដំណើរការគម្រោងស្តីពី៖ «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី» នឹងធ្វើឡើងលើប្រធានបទចំនួន៥ ដែលនៅក្នុងនោះមានដូចជា៖