នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា Telegram មានភាពអនាមឹកច្រើនជាងគេ ដែលជនល្មើសប្រើសម្រាប់បោកបញ្ឆោត (Video inside)

29-06-2025 02:16

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអះអាងថា បណ្ដាញទំនាក់ទំនង Telegram គឺមានភាពអនាមឹកច្រើនជាងគេ នៅប្រទេសកម្ពុជា ដែលជនល្មើសប្រើសម្រាប់បោកបញ្ឆោត។

ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ សុខ នីត្យា អញ្ជើញចូលរួមជជែក ពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការលួច គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងកម្មវិធី CYBER SECURITY។

ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាប្រើប្រាស់បណ្ដាញទំនាក់ទំនង ៣ច្រើនជាងគេ ទី១៖ Telegram, ទី២៖ Whatsapp និងទី៣៖ Messenger រ​បស់ Facebook ហើយជាពិសេសប្រព័ន្ធ Telegram មានភាពអនាមឹកខ្លាំងជាងគេ»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់ឧត្ដមសេនីយ៍ទោ សុខ នីត្យា៖