នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ជនល្មើសអាចលួចចូលគ្រប់គ្រងគណនីបណ្តាញសង្គមបាន លុះត្រាតែយើងផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ឬលេខសម្ងាត់ទៅឱ្យគេ (Video inside)
29-06-2025 02:16
(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ការលួចគណនីតាមបណ្ដាញសង្គមនានា នៅក្នុងប្រទេសកម្ពុជា កើតឡើងបានលុះត្រាតែម្ចាស់គណនី ផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ឬលេខសម្ងាត់ទៅឱ្យគេ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួមជជែក ពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការលួច គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងកម្មវិធី CYBER SECURITY។
ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយនឹងការលួចគណនីបណ្ដាញសង្គមនានា ឃើញថា ភាគច្រើនកើតឡើងនៅប្រទេសកម្ពុជា គឺដោយសារការឆបោក ក្នុងគោលបំណងលួចចូលគណនី តាមរយៈការផ្ញើសារ ឬទំនាក់ទំនងមកជនរងគ្រោះ ដើម្បីឲ្យផ្ញើលេខសម្ងាត់»៕
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់ឧត្ដមសេនីយ៍ទោ សុខ នីត្យា៖